ធម៌បទសម្រាប់សូត្រក្នុងពិធីបុណ្យផ្សេងៗ

វត្តពោធិ៍ភរិម្យរង្សី
បទសរភញ្ញ
          ១‑សូមថ្វាយបង្គំព្រះសម្ពុទ្ធ           ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេព្តា                        ទ្រង់ត្រាស់ទេសនាប្រដៅសត្វ ។
ចង្អុលឲ្យដើរផ្លូវកណ្តាល                       មាគ៌ាត្រកាលអាចកម្ចាត់
ទុក្ខភ័យចង្រៃឲ្យខ្ចាយបាត់                      អាចកាត់សង្សារទុក្ខបាន ។
          ២‑សាសនាព្រះអង្គនៅសព្វថ្ងៃ       សត្វមាននិស្ស័យពីបុរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន                  កាន់តាមលំអានបានក្តីសុខ ។
ឥតមានសុខណាស្មើក្តីស្ងប់                     បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពីលោកនេះតទៅមុខ                      ក្តីសុខនឹងមានព្រោះធម៌ស្ងប់ ។
          ៣‑ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌            ព្រះសង្ឃបវរទាំងគ្រប់សព្វ
រួមជាត្រ័យរ័ត្នគួរគោរព                         ជាម្លប់ត្រជាក់នៃលោកា ។
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ                      វិសុទ្ធិតាងអង្គព្រះសាស្តា
សូមគុណត្រ័យរ័តន៍ជួយខេមរា                 ឲ្យបានសុខាតរៀងទៅ ។
                                                          ចប់បទសរភញ្ញ
                                      សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោត្តញ្ញាណោ)
ពាក្យប្រកាសមុនទេសនា
          អហំ រីខ្ញុំម្ចាស់                         សូមឱកាសក្រាបប្រណិប័តន៍
ដល់អស់ពួកបរិស័ទ                            ដែលលះកាត់ក្តីកង្វល់ ។
ហើយមកប្រជុំគ្នា                                ព្រោះប្រាថ្នាកុសល
ហេតុនេះសូមតម្កល់                            តាំងចិត្តស្តាប់ធម៌ទេសនា ។
ដើម្បីជាការបុណ្យ                               នឹងជាគុណច្រើនណាស់ណ៎ា
អំណាចស្តាប់ទេសនា                           ដោយជ្រះថ្លាក្នុងសន្តាន ។
សូមតាំងចិត្តឲ្យស្អាត                            ខ្ញុំអារាធនាថ្កាន
និមន្តលោកនិទាន                               ទេសន៍ទូន្មានយើងគ្រប់គ្នា ។
ពេលនេះសូមបរិស័ទ                           ដែលប្រណិប័តន៍គាល់ត្រៀបត្រា
កុំពោលកុំចរចា                                 និយាយគ្នាបែរមុខក្រោយ ។
សូមផ្ចង់នូវសញ្ញា                                ផ្ទៀងសោតាស្តាប់កុំធ្លោយ
ទើបនឹងបានផលសោយ                        អានិសង្សឲ្យប្រាំប្រការ ។
ចប់ពាក្យប្រកាសមុនទេសនា
ធម្មទេសនាយាចនគាថា
          ព្រហ្មា ច លោកា‑          ធិបតី សហម្បតី
          កតញ្ជលី អ‑                  ន្ធិវរំ អាយាចថ
          សន្តីធ សត្តា‑                  ប្បរជក្ខជាតិកា
          ទេសេតុ ធម្មំ                    អនុកម្បិមំ បជំ ។
          សទ្ធម្មភេរី                       វិនយញ្ច កាយំ
          សុត្តញ្ច ពន្ធំ                    អភិម្មចម្មំ
          អាកោដយន្តោ              ចតុសច្ចទណ្ឌំ
          បព្វោធ នេយេ្យ               បរិសាយ មជ្ឈេ ។

ឯវំ សហម្បតី ព្រហ្មា                 ភគវន្តំ អាយាចថ
តុណ្ហីភាវេន តំ ពុទ្ធោ                ការុញ្ញេនាធិវាសយ
តុម្ហា វុដ្ឋាយ បាទេន                 មិគទាយំ តតោ គតោ
បញ្ចវគ្យាទយោ នេយេ្យ            អមំ បាយេសិ ធម្មតោ
តតោ បភូតិ សម្ពុទ្ធោ                 អនូនា ធម្មទេសនំ
មាឃវស្សានិ ទេសេសិ             សត្តានំ អត្ថសិទ្ធកំ ។
តេន សាធុ អយ្យោ ភន្តេ            ទេសេតុ ធម្មទេសនំ
សព្វាយិធ បរិសាយ                 អនុកម្បម្បិ ភាតវេ ។
     គ្រានោះសហម្បតី‑                      ព្រហ្មជាឥសូលោកា
ចូលគាល់ព្រះសាស្តា                        លើកហត្ថាសិរោរាប ។
ហើយពោលពាក្យទូលថា                     សូមករុណាស្តេចទ្រង់ជ្រាប
ដ្បិតសត្វអន់ទន់ទាប                         ទុព្វលភាពបាបក្រៃក្រាស់ ។
ទន្ទឹងព្រះធម៌ថ្លៃ                              ជានិស្ស័យបច្ច័យច្បាស់
ឥឡូវទ្រង់បានត្រាស់                         ត្រេកអរណាស់ពុំកន្តើយ ។
សត្វខ្លះក្រាស់ដោយកាម                     មិនយល់តាមត្រៃលក្ខណ៍ឡើយ
ឥឡូវយល់ខ្លះហើយ​                         ដោយអំណាចព្រះមានបុណ្យ ។
បើបានស្តាប់ទេសនា                         បញ្ញាក្លាខ្លាំងលើសមុន
សូមព្រះដ៏មានបុណ្យ                         ទ្រង់និមន្តត្រាស់ទេសនា ។
ប្រោសសត្វបំបាត់សោក                     ទាំងរាគរោគរូបតណ្ហា
ងងឹតប្រែជ្រះថ្លា                              កើតបញ្ញាភិយ្យោយល់ ។
ត្រៃលោកគោកត្រៃលក្សណ៍                 សង្សារចក្រវិលមិនដល់
អវិជ្ជាកប្ញសគល់                             ជាបច្ច័យនៃសង្ខារ ។
នាំសត្វឲ្យសោកសៅ                         លិចលង់នៅក្នុងសង្សារ
បញ្ចមារមោហន្ធការ                          រឹតរុំហ៊ុមជុំជាប់នៅ ។
ហេតុនោះសូមព្រះអង្គ                       ប្រោសស្រោចស្រង់ដាក់សំពៅ
ចម្លងសត្វឆ្ពោះទៅ                           ដាក់ត្រើយត្រាណនិព្វាននាយ ។
ដូចកល់ប្រទីបធំ                             សាយត្រសុំភ្លឺព្រោងព្រាយ
បំភ្លឺសត្វទាំងឡាយ                           ឲ្យសប្បាយក្សាន្តភិរម្យ ។
ព្រះសទ្ធម្មជាស្គរជ័យ                        ព្រះវិន័យជារាងធំ
ព្រះសូត្រជាខ្សែរុំ                             ព្រះអភិធម្មជាស្បែកដាស់ ។
អរិយសច្ចជាអន្លូង                           សម្រាប់ទូងឲ្យឮច្បាស់
សត្វលោកងោកងុយណាស់                 ឮស្គរដាស់ក្រោកឡើងបាន ។
បរិស័ទបួនជំពូក                             ដូចផ្កាឈូកក្នុងជលដ្ឋាន
ខ្លះដុះចាំសូរ្យឆាន                            រះនិងរីកដោយរស្មី ។
ព្រះធម៌ជាសូរ្យសែង                         រះឡើងចែងចាំងរង្សី
បំភ្លឺលោកទាំងបី                             ឲ្យយល់ផ្លូវឋានសុខា ។
         សហម្បតីព្រហ្ម                      ឱនបង្គំអារាធនា
សម្តេចព្រះភគវា                             ដោយគាថាយ៉ាងនេះឯង ។
ព្រះពុទ្ធទ្រង់អនុកូល                         ព្រមទទួលនឹងសម្តែង
ដោយតុណ្ហីភាពថ្លែង                         តាមភាវៈគុណករុណា ។
ទើបក្រោកចាកទីនោះ                        ភក្ត្រាឆ្ពោះព្រៃមិគទា
យាងចេញចរលីលា                          ពីទីនោះដោយព្រះបាទ ។
ញ៉ាំងសត្វចូលពុទ្ធចក្រ                       មានបញ្ចវគ្គីយ៍ជាអាទិ៍
ឲ្យផឹកអម្រឹតជាតិ                             រសនិព្វានតាមធម្មតា ។
ចាប់ដើមពីនោះឯង                          ទ្រង់សម្តែងធម៌ទេសនា
ធ្វើពុទ្ធក្រឹត្យា                                 អស់វស្សាសែសិបប្រាំ ។
ពុំថយពុំបន្ធូរ                                 ប្រយោជន៍យូរអង្វែងឆ្នាំ
សម្រេចបុញ្ញកម្ម                             ដល់សព្វសត្វទាំងភពត្រ័យ។
ហេតុនោះឥឡូវនេះ                          យើងខ្ញុំនេះសាទរក្រៃ
បពិត្រព្រះគុណថ្លៃ                           សូមនិមន្តប្រោសទេសនា ។
អនុគ្រោះពួកបរិស័ទ                         ដែលជាប់ខាត់ដោយមោហា
ឲ្យកើតមានបញ្ញា                             ប្រាកដនាទីនេះហោង ។
សរសើរធម្មទេសនា
            bBiRtRBHKuNecHqøateqøós           Fm’Naceg¥ótecHEkéx
EvkEjk[c,as;Gs;sgS½y                       bBaØaTn;x©IKg;sþab;)an .
BieraHsac;Fm’d¾Ebøk²                                BieraHBn;eBkRKb;snþan
eTaHbIGñkl¶g;Kg;PJak;R)aN                       eday)anrsFm’Ep¥meRbobKµan.
kaleNaHsemþcRBHPKva                                     eTsnaFmµaeR)asRbTan
RBHFm’naMstVeTAniBVan                              rab;mWunEsnlanesÞIrKµansl; .
kaleNaHsm½yRBHPKva                                     eTsnaFmµaRbTanpÞal;
RBHGgÁeR)asstVsBVskl                       luH)anmKÁpleRcInNas;Na .
\tBIsemþcRBHPKvnþ                                knøgrab;Ban;qñaMehIyNa
enAEtsavkRBHPKva                                eTsnaFmµaBieraHéRk .
minKWsav½kGgÁÉNa                                 KWRBHkruNaeTsfµI²
bBa©b;ÉvM segçbxøI                                                 ´kUNatayaysþayNas;Na .
minTan;Gs;citþnwgrsFm’                           nwgXat;GgVrminhanfa
eXIjenOyRBHkayRBHkruN                     sUmsaFukarcb;esckþI .
htßa´TaMgKUp©g;RbeNam                           elIkeLIgbgÁMKuNEkvbI
RBHBuT§RBHFm’RBHsgÇéfø                          sUm)anesrIdUcR)afña .
´sUmxmaeTasTaMgLay                          ERkgqÁgedaykay b¤ vaca
enAmaneRKatRKatkñúgFm’Na                    dUcmanKafasURteRkayehag .
eBalsresIrrYcehIy eTIbxmeTasCaxageRkay .
ពាក្យពោលសរសើរលោកអ្នកសំដែងធម៌មួយបែបទៀត
ព្រះសទ្ធម្មវិសេសទេសនា             ដែលធម្មាចារ្យសម្តែងរួចហើយ
ព្រមទាំងអត្ថាធិប្បាយ                          ឲ្យយើងទាំងឡាយគោរពប្រតិបត្តិ ។
ព្រះសទ្ធម្មវិសេសទេសនា                      មានន័យថ្លៃថ្លាអស្ចារ្យបរិសុទ្ធិ
សម្រាប់ដល់ពពួកសត្វ                         គោរពប្រតិបត្តិគ្រប់រូបប្រុសស្រី ។
ព្រះសទ្ធម្មវិសេសទេសនា                      ដែលលោកយាយតាយុវ័នយុវតី
ស្តាប់ហើយចូរខំឃ្មាតខ្មី                        គឺការប្រតិបត្តិតាមព្រះធម៌នោះ ។
ព្រះសទ្ធម្មវិសេសទេសនា                      បើលោកអ្នកណាឧស្សាហ៍ស្ម័គ្រស្មោះ
ចំពោះព្រះធម៌នោះៗ                           គ្រប់ពេលវេលាក្នុងការសម្តែង ។
ព្រះសទ្ធម្មវិសេសទេសនា                      បើលោកអ្នកណាឧស្សាហ៍ខ្នះខ្នែង
ក្នុងពេលលោកបានសម្តែង                    ស្ទុះស្ទារស្តាប់យកតាមព្រះធម៌នោះ។
ព្រះសទ្ធម្មវិសេសទេសនា                      អាចជួយរក្សាសត្វដែលស្ម័គ្រស្មោះ
ឲ្យសត្វនោះបានរំដោះ                          រួចហើយកន្លងវាលវដ្តសង្សារ ។
ចប់សរសើរទេសនា
បទសូត្រលើកទង់ព្រះពុទ្ធសាសនា
​          សូមមើលទង់ជ័យ          ឆព្វណ្ណរង្សី        ដែលមានរស្មី     ភ្លឺស្រស់ល្អ
          ខៀវលឿងក្រហម ព្រមទាំងពណ៌ស​ ហង្សបាទនិងពណ៌ ដ៏ភ្លឺផ្លេក ។
          ប្រទេសតូចធំ បានស្ម័គ្រស្មាគម ជំនុំគ្នាច្រើន អនេក
          ព្រមយករស្មី ព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេក ក្រៃកន្លង ។
          ធ្វើជាសញ្ញា ទង់ជ័យសាសនា នៃព្រះសម្ពុទ្ធ ធំចម្បង
          ចូរយើងរាល់គ្នា យកចិត្តចាំចង នឹកដល់ព្រះអង្គ ជាអម្ចាស់ ។
          ទោះជាតិផ្សេងគ្នា  ក៏ត្រូវដឹងថា សុទ្ធសឹងតែជា ពុទ្ធសាសន៍
          ត្រូវមានសាមគ្គី ទាំងក្មេងទាំងចាស់ ប្រឹងប្រែងឲ្យណាស់ គ្រប់ៗគ្នា ។
          សូមសាសនាពុទ្ធ  ថ្កុំថ្កើងខ្ពស់ផុត     រុងរឿងវិសុទ្ធិ ថ្លៃថ្លា
          ហើយមានជ័យជោគ ផ្សាយពេញលោកា ដោយជនជ្រះថ្លា រាប់ច្រីនលាន ។
          មានចិត្តស្នេហា    គោរពបូជា ចំពោះព្រះធម៌ ដ៏កល្យាណ
          ទាំងមនុស្សទេវតា ស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បាន សេចក្តីសុខ ។
          យើងខេមរជាតិ    នាំគ្នាខ្មីឃ្មាត កាន់ធម៌នឹងបាន ផុតទុក្ខ
          រួបរួមសាមគ្គី ពីនេះទៅមុខ យើងនឹងបានសុខ ក្សេមក្សាន្តត្រាណ ។
          ព្រមព្រៀងប្រព្រឹត្ត តាមធម៌សុចរិត    ឆ្ពោះទៅកាន់ឋាន និព្វាន
          ជាទីផុតទុក្ខ បានសុខក្សេមក្សាន្ត ជាតិយើងនឹងបាន សោយសុខា ។
ចប់បទគោរពទង់
បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា
          ជាតិយើងអ្នកកាន់សាសនា            ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆព្វណ្ណរង្សី                             គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។
ផ្សាយចេញពីព្រះកាយទ្រង់                    រុងរឿងឫទ្ធិរុងប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ                   ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។
កំណើតនៃព្រះរស្មី                             កើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរួញរា                           កាលដែលនៅជាព្រះពោធិសត្វ ។
រស្មីពណ៌ខៀវនោះណា                         កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់ ។
ឲ្យទានដល់ឥន្ទព្រាហ្មណ៍ពិត                    កាលនៅជាក្សត្រនាមស្រីភិរាស្ត្រ ។
រស្មីពណ៌លឿងភ្លឺថ្លា                            កាលដែលទ្រង់អារសាច់ផែធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱភាស                          ព្រះឥន្ទជាងមាសទ្រង់វ័យបណ្ឌិត ។
រស្មីក្រហមនោះណ៎ា                            កាលដែលមាតាពស់ខាំស្លាប់ពិត
បទុមស៊ូប្តូរជីវិត                                កាត់បេះដូងបិទធ្វើថ្នាំមាតា ។
រស្មីពណ៌សសុទ្ធសាធ                          កាលដែលព្រះបាទវេស្សន្តរក្សត្រា
ឲ្យទានដំរីសសោភា                             ដែលព្រះប្រាថ្នាយកពោធិញ្ញាណ ។
រស្មីពណ៌ដូចជើងហង្ស                         កាលមាតាទ្រង់យក្សចាប់យកបាន
វិជ្ជាធរអារសាច់ខ្លួនប្រាណ                      ឲ្យយក្សសាមាន្យស៊ូប្តូរជីវិត ។
រស្មីភ្លឺផ្លេកពណ្ណរាយ                            កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឲ្យទានសាច់ឈាមជីវិត                         ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ។
រស្មី‑ខៀវ‑លឿង‑ក្រហម                       ស‑ហង្សបាទ‑ព្រមភ្លឺផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ                           ក្មេងចាស់កុមារចូរចាំទុកអើយ ។
បទថ្វាយផ្កា
          ស្អាងផ្កាបុប្ផាយកមកថ្វាយ             ចំពោះព្រះត្រៃរ័ត្នទាំងបី
ដៃកាន់បុប្ផាផ្កាចំប៉ី                              ផ្គងអញ្ជលីលើសិរសា ។
ព្រមទាំងបុប្ផាផ្កាកុឡាប                         ឈ្ងុយឈ្ងប់គួរចាប់អារម្មណា
និងផ្កាកម្រងល្អភ្លឺថ្លា                             ព្រមទាំងកណ្ណិកាផ្កាកំពុងរីក។
ឱ!ផ្កាឧប្បលមានរស្មី                            ពណ៌ស្រស់ប្រិមប្រិយក្រហមផ្លេក
នឹងពណ៌បុប្ផាផ្កាកញ្ចេក                         គយគន់គួរត្រេកក្នុងចិន្តា ។
ឱ!ផ្កាចំប៉ាក្រអូបសាយ                         កំពុងរីករាយគួរប្រាថ្នា
ធុំក្លិនល្វឹងល្វើយតាមវាតា                      និងមែកបុប្ផាគឺផ្កាច័ន្ទន៍ ។
ផ្កាដែលខ្ញុំថ្វាយបូជាហើយ                     ចូរកុំឃ្លាតឡើយសូមឲ្យបាន
ដូចក្តីប្រាថ្នាខ្ញុំកុំខាន                             សម្រេចលំអានភ្លឺដូចផ្កា ។
ថ្វាយផ្កាបុប្ផាស្រស់ក្រពុំ                        នារីនាងខ្ញុំយកមកថ្វាយ
ហត្ថាលើកឡើងផ្កានូវដៃ                        ខ្ញុំសូមថ្វាត់ថ្វាយដោយគោរព ។
ចំពោះព្រះសារីរិកធាតុ                         ដែលខ្ញុំខ្មីឃ្មាតមកប្រថាប់
ខ្ញុំសូមនមស្ការដោយគោរព                    ព្រះអង្គជាម្លប់ត្រៃលោកា ។
បង្គំព្រះធម៌ដ៏ជ្រាលជ្រៅ                        ដូចជាសំពៅឆ្លងទុក្ខា
បង្គំព្រះសង្ឃអរហន្តា                           សូមបានសុខានិព្វានហោង ។
សេចក្តីរំលឹក
          បទថ្វាយផ្កានេះ បើពុទ្ធបរិស័ទអ្នកមានសទ្ធាចង់សិក្សា ក៏សិក្សាទៅចុះ តាមចិត្តចង់ ។ ប្រសិនបើបានប្រារព្ធកម្មវិធីណាមួយដូចជាបុណ្យកឋិនជាដើម សូមពិនិត្យឲ្យច្បាស់នូវធម៌បទថ្វាយផ្កាដែលបំរុងនឹងសូត្រ ពុទ្ធបរិស័ទទាំងឡាយ គប្បីដឹងថា ខ្លួនយើងសូត្របទថ្វាយផ្កាចំពោះព្រះរតនត្រ័យ សួរថា តើមានផ្កា គ្រប់គ្រាន់សម្រាប់បូជាដូចបានរៀបរាប់ក្នុងបទថ្វាយផ្កាហើយឬនៅទេ? យើង ទាំងឡាយ សុទ្ធសឹងជាអ្នកកាន់ព្រះពុទ្ធសាសនា សូមពិចារណាក្នុងសីល៥ឲ្យ បានច្បាស់បន្តិចទៅនឹងដឹងពុំខានឡើយ ។
          ត្រៃរ័ត្នទាំងបី៖ គឺព្រះពុទ្ធ១ ព្រះធម៌១​ ព្រះសង្ឃ១ ។
កុឡាប ន. ឈ្មោះ​ដើម​ផ្កា​មួយ​ប្រភេទ​សណ្ឋាន​ជា​វល្លិ​មាន​បន្លា មាន​ក្លិន​ក្រអូប​ឆ្ងាញ់ ។
            កណ្ណិកា ន. ឈ្មោះ​ឈើ​ផ្កា​មួយ​ប្រភេទ​មាន​ផ្កា-ស សណ្ឋាន​ប្រហែល​នឹង​ផ្កា​ម្លិះ​ក្លិន​ក្រអូប ។
          ឧប្បល ន. បទុម​ជាតិ; ព្រលិត; លំចង់ : ក្នុង​ស្រះ​ស្រី​នោះ​មាន​កុមុទ​ឧត្បល​ចង្កុលណី... ។ ឧប្បល​ក្រហម រត្តុប្ប​ល ។ ឧប្បល​ខៀវ នីលុប្បល ។ ឧប្បល​ស សេតុប្បល ។ ដូច​ជា ឧត្បល​បត្រ ឬ ឧប្បល​បត្ត (--បាត់) ស្លឹក​ឧត្បល ។ ឧត្បល​វ័ន ឬ ឧប្បល-- ព្រៃ​ឧត្បល ។ ឧត្បល​ស្រ័ស ត្រពាំង​មាន​ឧត្បល ។ល។   ឧប្បល
          ចម្ប៉ា   ចំប៉ា   បា.;    សំ.     ( ន. )   (ចម្បក;   ចម្បក, ចម្បា) ឈ្មោះ​ឈើ​ពួក​មួយ​មាន​ផ្កា​ក្រអូប​ឈ្ងប់; មាន​ពីរ​យ៉ាង​គឺ ចម៉្បា​ស, ចម៉្បា​ក្រហម ។
          ចន្ទន៍   ច័ន   សំ. បា.  ( ន. )  ឈ្មោះ​ឈើ​មាន​ខ្លឹម​ក្រអូប : ចន្ទន៍​ស, ចន្ទន៍​ក្រហម ។
បទថ្វាយផ្កាមួយបែបទៀត
ខ្ញុំព្រះករុណាផងទាំឡាយ                       សូមលំឱនកាយចិត្តវាចា
នាំគ្រឿងបូជាទាំងនេះណា                      គឺអស់បុប្ផាច្រើនអនេក ។
មានផ្កាចន្ធូរីកពណ្ណរាយ                         ក្លិនក្រអូបសាយប្រសើរពេក
ព្រមទាំងស្បៃរឿងពណ៌លឿងផ្លេក              គយគន់គួរត្រេកក្នុងចិន្តា ។
ព្រមទាំងផ្កាឈូកក្រហមស្រស់       បញ្ចេញសម្រស់ឆើតអស្ចារ្យ
ចោលក្លិនឈ្ងុយឈ្ងប់ជាប់នាសា                នាំចិត្តជ្រះថ្លានឹងបូជា ។
យើងខ្ញុំសូមថ្វាយដោយចិត្តស្មោះ               ចំពោះព្រះពុទ្ធម្ចាស់លោកា
ព្រមទាំងព្រះធម៌ដ៏ថ្លៃថ្លា                        ព្រះសង្ឃផងណ៎ាដោយគោរព ។
ដល់លោកទាំងឡាយជាបិតា                    ព្រមទាំងមាតាគុណច្រើនអនេក។
ដោយកតញ្ញូដ៏ស្មោះស្ម័គ្រ                       ឆ្ពោះគុណដល់អ្នកឥតកន្តើយ
ដោយអានិសង្សផ្កាក្រពុំ                         នារីយើងខ្ញុំបានថ្វាយហើយ
សូមកុំសោះសូន្យឃ្លាងឃ្លាតឡើយ              រួចហើយបានស្បើយពីទុក្ខា ។
សូមឲ្យប្រកបដោយជោគជ័យ                   មង្គលសួស្តីតទៅមុខ
ឲ្យជួបប្រទះតែក្តីសុខ                           ចម្រើនគ្រប់មុខដូចបំណង ។
កើតមានដល់ខ្ញុំព្រះករុណា                      និងញាតិកាទាំងនោះផង
អស់កាលយូរលង់ក្រៃកន្លង                     អង្វែងទៅហោងកុំខានឡើយ ។
បទហែកឋិន
ក្រុមយើងជាពុទ្ធបរិស័ទសុទ្ធ                    ជាអ្នកប្រតិបត្តិពុទ្ធសាសនា 
ឃើញសង្ឃគង់ចាំវស្សា                         នៅទីវត្តវ៉ាអស់បីខែ ។
តែងនាំគ្នាធ្វើជាកឋិន                           ទាំងខ្មែរទាំងចិនច្រើនអ៊ូអែ
រួចហើយបបួលគ្នាហែ                          ទាំងចិនទាំងខ្មែរទៅវេរថ្វាយសង្ឃ ។
កឋិនជាការកាលទាន                           ក្នុងមួយឆ្នាំមានកាលធ្វើតែម្តង
ហើយបុណ្យមានតែមួយខែផង                 ខុសពុទ្ធបំណងមិនជាកឋិន ។
រាប់មួយរោចខែអស្សុជមក                      ទៅតាមពន្លកចិត្តជនខ្មែរចិន
ដែលចង់កសាងបុណ្យកឋិន                    ត្រូវធ្វើឲ្យប៉ុនពុទ្ធានុញ្ញាត ។
រាប់ថ្ងៃមានម្ភៃប្រាំបួនគត់                        ត្រូវចាំកំណត់កុំប្រមាទ
ពេញបូណ៌កត្តិកត្រូវអស់ខ្នាត                   ពុទ្ធានុញ្ញាតអស់ថ្ងៃកឋិនហើយ
អស់ពុទ្ធមាមកជន                              ដែលលះទ្រព្យធនកុំភ្លេចឡើយ
ដល់ចីវរនិងកាលនេះហើយ                     សម្បទាអ្នកឲ្យកឋិនទាន ។
យើងខ្ញុំជាពួកហៃសាធុជន                      បានឃើញការបុណ្យនេះកល្យាណ
ជ្រះថ្លាក្នុងចិត្តគ្រប់អង្គប្រាណ                   ជួយត្រេកអរទានកឋិនលោកណាស់ ។
បទទទួលកឋិន
អង្គកឋិនជាទានប្រពៃ                          ស្របតាមទ្រឹស្តីនៃពុទ្ធសាស្នា
ហែហមអមដោយបរិក្ខារ                       រំលេចភ្ញីផ្កាស្រស់ល្អពណ្ណរាយ ។
ចែងចាំងឱភាសរស្មី                            នោះគឺគ្រឿងត្រៃភ្លឺប្រុះសាយភាយ
យើងខ្ញុំសោមនស្សរីករាយ                     អំណរសប្បាយគ្រប់វ័យក្មេងចាស់។
ក្នុងនាមនារីយើងខ្ញុំ                                      ឱនកាយបង្គំដោយគារវៈ
គោរពចំពោះអង្គព្រះ‑                          កឋិនទានបវរថ្លៃថ្លា ។
ផ្តួចផ្តើមនូវការសាមគ្គី                          ចាក់ប្ញសមូលីក្នុងសាសនា
បំពេញមាគ៌ាសាសនា                          ដោយចិត្តជ្រះថ្លាគ្រប់រូបអង្គា ។
បានមកជួបជុំក្រៃក្រាស់                        ក្នុងទីអាវាសដោយក្តីមោទនា
ពោធិ៍ភិរម្យរង្សីសោភា                          ដោយសមគ្គាសាងបុណ្យសុន្ទរ៍ទាន។
ប្រយោជន៍សូមសុខសួស្តី                      និរទុក្ខឥតភ័យឆ្ពោះព្រះនិព្វាន ។
                                                          ដោយភិ.ស៊ើនសុធន
----------------------
បទជូនផ្កា
          ពេលនេះយើងខ្ញុំក្រុមពុទ្ធសាសន៍     នារីសង្គហមកជួបជុំ
នៅនាទិវាដ៏មនោរម្យ                            រួបរួមសាមគ្គីដោយជ្រះថ្លា ។
ស្ថិតក្នុងឱកាសថ្លារុងរោចន៍                     ដែលបានផ្តើមផ្តួចច្នៃរចនា
ជាពិធីបុណ្យដ៏ឧឡារ                            នៃគណៈកម្មការនាពេលនេះ។
នារីយើងខ្ញុំរួមចំណែក                          អំពើគួរត្រេកតាមការរិះ
រេរកក្រឡៃច្នៃពិសេស                          នូវបុប្ផានេះជូនបូជា ។
សូមថ្វាយចំពោះព្រះត្រៃរ័ត្ន                     ដោយសុទ្ធចិត្តពិតរមនា
ប្រាថ្នាសម្បត្តិដ៏សោភា                          គឺមនុស្សសួគ៌ព្រះនិព្វាន ។
ហេតុនេះនារីមិត្តកល្យាណ                     ប្រោសប្រាណទទួលរំលែកទាន
អង្គផ្កាយើងខ្ញុំគ្រាន់ជាយាន                     ឬស្ពានឆ្លងត្រើយសោយសុខា។
                                                          ដោយភិ.ស៊ើនសុធន
បទទទួលអង្គផ្កា
យើងខ្ញុំជាក្រុមនារី                              ជុលីហត្ថាសូមប្រណិប័តន៍
ជំរាបអស់ពុទ្ធបរិស័ទ                           ដែលរួមសម្បាច់នៅក្នុងសាស្នា ។
ប្រកបសម្មាទិដ្ឋិ                                យង់យល់ត្រិះរិះដោយបញ្ញា
កសាងទៅជាអង្គផ្កា                             បវរតក្កមាភ្លឺថ្លារុងរោចន៍ ។
ដោយមានគ្រឿងសក្ការា                       ទៀនធូបភ្ញីផ្កាឧត្តមប្រយោជន៍
ដើម្បីថ្វាយព្រះត្រៃរ័ត្ន                           ទៅតាមបែបបទពង្សពុទ្ធជិនស្រី ។
ព្រមដោយអង្គផ្កាល្អឯក     បែកមែកព្រោងព្រាតស្រស់ល្អខៀវខ្ចី
ប្រោះព្រំសុគន្ធវារី                              បញ្ជាក់នូវន័យពីសាមគ្គីភាព ។
នារីខ្ញុំគ្រប់រូបកាយ                              សប្បាយរួសរាយដោយបុញ្ញលាភ
គោរពទទួលដោយភាព                        ស្មោះស្ម័គ្រជំរាបទឹកចិត្តជ្រះថ្លា ។
បំផុតសូមញាតិនិកាយ                         បានសុខសប្បាយរួចពីទុក្ខា 
ដោយផលានិសង្សផ្កា                          ដែលបានរចនាហែហមមកនេះ ។
បទអារាធនាធម៌ទេសនា​
          មយំ រីយើងខ្ញុំ                        មកជួបជុំគាល់ត្រៀបត្រា
បពិត្រព្រះករុណា                              ប្រោសទេស្នាចែកទានសត្វ ។
ឱកាសបានដល់ហើយ                         ព្រះគុណអើយជួយកែអត្ថ
ពន្យល់ន័យបរមត្ថ                              ព្រោះមានអត្ថជ្រៅអស្ចារ្យ ។
សូមទានជួយអធិប្បាយ                        ដោយបរិយាយតាមបញ្ញា
និទាននូវផ្លូវណា                               ដល់បញ្ញាយើងខ្ញុំផង ។
ដ្បិតអីសង្សារសត្វ                              តែងវិបត្តិចិត្តសៅហ្មង
កើតស្លាប់ទាំងប្អូនបង                          គ្មានកន្លងភពបីឡើយ ។
ផ្លូវណាដ៏ប្រពៃ                                 ព្រះជិនស្រីត្រាស់មកហើយ
មិនតឹងមិនធូរឡើយ                             ព្រះគុណអើយផ្លូវនោះពិត ។
ជាផ្លូវយ៉ាងកណ្តាល                            ដ៏ត្រកាលយ៉ាងប្រណីត
ជាផ្លូវដ៏ពេញចិត្ត                                ព្រះសម្ពុទ្ធតែងទេសនា ។
ទូន្មានប្រដៅសត្វ                               ឲ្យប្រណិប័តន៍គ្រប់អាត្មា
ឥឡូវខ្ញុំករុណា                                 មានប្រាថ្នាផ្លូវនោះឯង ។
ដូច្នេះសូមទានប្រោស                          អនុគ្រោះពេលនេះម្តង
មេត្តាជួយចងក្រង                              ខ្ញុំព្រះអង្គអារាធនា ។
បទសរសើរធម្មទេសនា
យើងខ្ញុំក្រុមពុទ្ធបរិស័ទ                         សង្វាតឱហាតផ្ទៀងផ្ទាត់សោតា
ត្រងត្រាប់ស្តាប់ធម្មទេស្នា                      ដែលធម្មាចារ្យសម្តែងអធិប្បាយ ។
ដោយខ្យាយពង្រាយសេចក្តី ​                   ពន្យល់នូវន័យព្រះធម៌ថ្លាថ្លៃ
បញ្ជាក់ដោយអត្ថវែងខ្លី                         សម្រាយបាលីន័យព្រះធម៌នោះ ។
សម្រាប់ធ្វើការប្រតិបត្តិ                         នៃពុទ្ធបរិស័ទទូទាំងស្រីប្រុស
កុំឲ្យដើរទៅផ្លូវខុស                             ធ្លាក់ជ្រោះអបាយវាលវដ្ដសង្សារ ។
ព្រះធម៌ជាទានប្រសើរ                          ចាត់ទុកជាធ្នើរប្រសើរសេដ្ឋា
ចម្លងសត្វមានវាសនា                          ឆ្លងដល់ត្រើយមហាពោលគឺនិព្វាន។
ដូចនេះគួរយើងរាល់គ្នា                         គោរពបូជាចំពោះធម្មទាន
ជាធម៌រកថ្លៃស្មើគ្មាន                            ត្រូវយើងប្រិតប្រៀនប្រឹងប្រតិបត្ត ។
                                                          ដោយភិ.ស៊ើនសុធន
បទរំលឹកដួងវិញ្ញាណក្ខន្ធវីរបុរស
          ចិត្តអើយសែននឹកដល់ជនដែលឃ្លាត          ព្រោះប្រយោជន៍ជាតិពូជពង្សខេមរា
ខំប្រឹងតស៊ូប្តូរផ្តាច់ជីវ៉ា                 ការពារនូវជាតិសាសនាឲ្យបានឋិតឋេរស្ថាពរ ។
វីរបុរសដែលឃ្លាតទៅហើយ          យើងកុំកន្តើយត្រូវប្រុងប្រយ័ត្ន
រក្សាមត៌កនោះកុំឲ្យបាត់               កុំឲ្យរសាត់អណ្តែតទៅដោយព្យុះសង្ឃរា ។ ហេតុនេះត្រូវយើងខំប្រឹងពុះពារ  នឹងមិនឲ្យសៅហ្មង
​ថ្វីបើតែយើងជាប់ក្នុងចំណង          បើសិនជាចិត្តយើងប៉ង ក៏គង់នឹងបានសម្រេច ។
តែននឹកដល់ជនដែលឃ្លាតកាលណា ស្រក់ទឹកនេត្រាដែលថ្លាដូចពេជ្រ
ព្រោះខ្ញុំនឹកណាស់គ្មានពេលណាភ្លេច ពេលព្រះសុរិយារៀបលិចនឹកអ្នកព្រលឹងឃ្លាតទៅ។
ចប់បទរំលឹកវិញ្ញាណក្ខន្ធបទសរភញ្ញ

ចប់បទរំលឹកវិញ្ញាណក្ខន្ធ